សមាជិកគណៈកម្មាធិការប្រតិបត្តិ

 


 
លោកឧកញ៉ា ហួត អៀងតុង
ប្រធានអគ្គនាយក
 
ឧកញ៉ា ហួត អៀងតុង គឺជាសហស្ថាបនិករបស់ហត្ថាកសិករលីមីតធីតក្នុងឆ្នាំ ១៩៩៤ ហើយបានដឹក នាំស្ថាប័ននេះចាប់តាំងពីពេលនោះមក។ លោកឧកញ៉ា ហួត អៀងតុង  មានបទពិសោធន៏ជាច្រើនលើ វិស័យមីក្រូហិរញ្ញវត្ថុដែលជាកត្តាធ្វើឱ្យលោកក្លាយជាប្រតិបត្តិករយ៉ាងប៉ិនប្រសប់ ទាំងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុនៅក្នុងស្ថាប័ន។  បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រលើជំនាញកសិកម្មនៅឆ្នាំ១៩៩១ លោកបានបន្តថ្នាក់ក្រោយឧត្តមផ្នែករដ្ឋបាលជំនួញពីសាកល វិទ្យាល័យបៀលប្រាយ។ ពិសេសជាងនេះទៅទៀត  លោកធ្លាប់ចូលរួមនៅក្នុងសិក្ខាសាលាជា  ច្រើនពាក់ព័ន្ធនឹងវិស័យមីក្រូហិរញ្ញវត្ថុ  នៅក្រៅប្រទេសដែលរួមមាន  ដូចជា  ហ្វីលីពីន  សហរដ្ឋអាមេរិក  ឥណ្ឌូនេស៊ី  បារាំង អាឡឺម៉ង់ និងប្រទេសជាច្រើនទៀត។
 
 
 
លោក Wanchairabin Jitwattanatam 
អនុប្រធានអគ្គនាយក
 
លោក Wanchairabin បានចូលបម្រើការងារជាមួយហត្ថាកសិករនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៦ ដោយ នាំមកជាមួយនូវបទពិសោធន៍ជំនាញ​វិជ្ជាជីវៈការងារយ៉ាងសម្បូរបែបជាង១៥ឆ្នាំ លើវិស័យធនាគារ និងហិរញ្ញវត្ថុ ការប្រឹក្សាយោបល់លើការគ្រប់គ្រងទូទៅ និងជាពិសេសវិស័យវិស្វកម្មក្នុងក្រុមហ៊ុនសំខាន់ៗមួយចំនួនដូចជាធនាគារក្រុងស្រ៊ី (Bank of Ayudhya), ក្រុមហ៊ុន GE Capital, និង AT Kearney ។​ មុនពេលចូលរួមជាមួយហត្ថាកសិករ,  លោក Wanchairabin  គឺជា​ នាយកគ្រប់គ្រងផ្នែកគ្រប់គ្រង  យុទ្ធសាស្រ្តសហគមន៍សេដ្ឋកិច្ចអាស៊ាននៃធនាគារ Krungsri ដែលមានតួនាទីសំខាន់គ្រប់គ្រងលើការពង្រីកសកម្មភាពអាជីវកម្មក្នុងបណ្តាប្រទេសសមាជិកតំបន់ទន្លេមេគង្គ។ តាមរយៈ បទពិសោធន៍   លើវិស័យធនាគារជាមួយនឹងសមត្ថភាពលើការប្រឹក្សាយោបល់លើការដឹកនាំក្នុងតំបន់អាស៊ីអាគ្នេយ៍លោកបានរៀបចំ និងដឹកនាំយុទ្ធសាស្រ្តយ៉ាងជោគជ័យ ជាច្រើនហើយសម្រេច គម្រោងទាំងនោះទៅតាមការកំណត់ចំណែកទីផ្សារ និងទិសដៅអាជីវកម្ម។គម្រោងសំខាន់ៗទាំងនោះរួមមានការកំណត់យុទ្ធសាស្រ្ត ក្រុមហ៊ុនការអភិវឌ្ឍន៍ផលិតផល និងចរន្តបែងចែក ការលើកកំពស់ប្រព័ន្ធ telemarketing ការកែលម្អដំណើរការខ្សែសង្វាក់ផលិតកម្ម និងការបង្កើតគំរូសេវាកម្មលក់ផលិតផល។ លោក Wanchairabin  ទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យពាណិជ្ជសាស្រ្តនៃទីក្រុងមែលប៊ន     ប្រទេសអូស្ត្រាលី និងបរិញ្ញាបត្រវិស្វកម្មពី សាកលវិទ្យាល័យ Chulalongkorn ប្រទេសថៃ។

 
 
 
កញ្ញា អ៊ឹម វណ្ឌិត  
អគ្គនាយិកា ប្រតិបតិបត្តិការ និងអភិបាលកិច្ច
 
កញ្ញា អ៊ឹម វណ្ឌិត បានចាប់ផ្តើមអាជីព  ការងារនៅហត្ថាកសិករក្នុងឆ្នាំ១៩៩៥  ក្នុងនាមជាក្រុមបុគ្គលិក ដំបូងបង្អស់។ មុនពេលចូលរួមជាមួយហត្ថាកសិករ    កញ្ញាជាបុគ្គលិកនៃ អង្គការជំនឿសាសនារបស់  សហរដ្ឋអាមេរិច(The American Relief Committee)   និងអាជ្ញាធរ  បណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជា (UNTACT)។   កញ្ញា អ៊ឹម វណ្ឌិត   បានបញ្ចប់ការសិក្សាថ្នាក់     បរិញ្ញាបត្រលើជំនាញគណនេយ្យនៅឆ្នាំ១៩៩៥ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់   ពីសាកលវិទ្យាល័យ   បៀល ប្រាយនៅខែសីហា ឆ្នាំ២០០៨ រួមទាំងការចូលរួម    ក្នុងវគ្គបណ្តុះបណ្តាលនានាលើវិស័យ    ហិរញ្ញវត្ថុ   និងវិស័យពាក់ព័ន្ធដទៃទៀតទាំងក្នុង និងក្រៅប្រទេស។


 
 
 
លោក ម៉ិច សុខមេត្រី
អគ្គនាយកអភិវឌ្ឍអាជីវកម្ម
 
លោកម៉ិច សុខមេត្រី ត្រូវបានដំឡើងតួនាទីជាអនុប្រធានអគ្គនាយក និងអគ្គនាយកអភិវឌ្ឍអាជីវកម្ម​នា​ ខែមករាឆ្នាំ២០១៤ បន្ទាប់ពីបំពេញធ្វើការ   អស់រយៈពេល៨ឆ្នាំ    នៅហត្ថាកសិករ    នៅនាយកដ្ឋាន  ម៉ាឃីតធីង   និងស្រាវជ្រាវ     និងការគ្រប់គ្រង  ហានិភ័យ។           លោកមានបទពិសោធន៍   យ៉ាងទូលំទូលាយលើការងារម៉ាឃីតធីងការគ្រប់គ្រងស្លាកសញ្ញា ការគ្រប់គ្រងទំនាក់ទំនងអតិថិជន និងការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម ។ នៅឆ្នាំ២០១៣        លោកមេត្រី ទទួលបានសញ្ញាបត្រជាអ្នកជំនាញផ្នែកគ្រប់គ្រង    ហានិភ័យនៃសាលាហ្វ្រែងហ្វើតហិរញ្ញវត្ថុនិងគ្រប់គ្រង។

 
 
 
លោក រស់ វ៉ុល
អគ្គនាយកសវនកម្មផ្ទៃក្នុង
 (អ្នកអង្គេតការ)
លោក រស់ វ៉ុលត្រូវបានតែងតាំងជាអនុប្រធានអគ្គនាយក    និងជាអគ្គនាយកសវនកម្ម   ផ្ទៃក្នុងនៅឆ្នាំ២០១៥។ លោកមានបទពិសោធន៍ជាង៨ឆ្នាំ   នៅក្នុងផ្នែកសវនកម្មផ្ទៃក្នុង  និងការគ្រប់គ្រងសាខា។ លោកទទួលបាន បរិញ្ញាបត្រជាន់ខ្ពស់ពី Preston University នៅឆ្នាំ១៩៩៨   ហើយគាត់ទទួលបានបរិញ្ញាបត្រ ជំនាញគ្រប់គ្រងនៅសាកលវិទ្យាល័យ Maharishi Verdic University ក្នុងឆ្នាំ១៩៩៨។

 
 
 
លោក ទូច លីណា
អគ្គនាយកអនុម័តឥណទាន

លោកទូច លីណា ត្រូវបានតែងតាំងជាអនុប្រធានអគ្គនាយក     និងជាអគ្គនាយកប្រតិបត្តិការ  នៅឆ្នាំ២០១៣ ក្រោយពេលចាប់ផ្តើមអាជីពការងារជាមួយហត្ថាកសិករនៅខែមីនាឆ្នាំ២០០៥ ។   លោកត្រូវបានតែងតាំងក្នុងមុខងារថ្មី    គឺជាអនុប្រធានអគ្គនាយក      និងជាអគ្គនាយកអនុម័តឥណទាននៅឆ្នាំ២០១៧។    លោកទទួលខុសត្រូវរាល់ប្រតិបត្តិការរបស់ហត្ថាកសិករ ដូចជា   ឥណទានសន្សំ  និងការអភិវឌ្ឍអាជីវកម្ម និងគ្រប់គ្រងសាខា។ លោក លីណា បានបញ្ចប់ការសិក្សាពីវិទ្យាស្ថានជាតិ គ្រប់គ្រងក្នុងឆ្នាំ ២០០៣ ហើយលោកបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលជាច្រើនទាំងក្នុង  និងក្រៅប្រទេស  ដូចជា ហ្វីលីពីន វៀតណាម និងលុចសំបួរជាដើម។

 
 
 
លោក ជឺន បូរាណច័ន្ទបូរ៉ាត់
អគ្គនាយកនីតិកម្ម
 
លោក ជឺន បូរាណច័ន្ទបូរ៉ាត់   បានចូលបំរើការងារនៅហត្ថាកសិករនៅខែធ្នូឆ្នាំ២០១១    ក្នុងតួនាទីជានាយកនីតិកម្ម និងលេខាធិការ។ នៅឆ្នាំ២០១៨ លោកត្រូវបានតែងតាំងជាអនុប្រធានអគ្គនាយក និងជាអគ្គនាយកនីតិកម្ម។​ លោកមានបទពិសោធន៍ជាង១០ឆ្នាំ នៅធនាគារពាណិជ្ជកម្ម។លោក ច័ន្ទបូរ៉ាត់       បានទទួលសញ្ញាបត្រថ្នាកបរិញ្ញបត្រនីតិឯកជន    និងថ្នាក់អនុបណ្ឌិតពី    សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ច។

 
 
 
លោក ហ៊ឹម វិបុល
អគ្គនាយកហិរញ្ញវត្ថុ 
 
លោក វិបុល ចូលបម្រើការងារជាមួយហត្ថាកសិករនៅខែមិថុនា ឆ្នាំ២០១៨  ដោយនាំមកជាមួយ   នូវបទពិសោធន៍ជាង១៥ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។   មុនពេលចូលរួមជាមួយហត្ថាកសិករ  លោកវិបុលធ្លាប់កាន់តួនាទីសំខាន់ជាច្រើនរួមមាន សវនកម្មផ្ទៃក្នុងគណនេយ្យនិងហិរញ្ញវត្ថុហើយលោកបានទទួលតួនាទីជាអគ្គនាយកហិរញ្ញវត្ថុនៅស្ថាប័នមីក្រូហិរញ្ញវត្ថុធំមួយ ដែលបន្ថែមាពីតួនាទីនេះលោកវិបុលបានទទួលខុសត្រូវក្នុងការគ្រប់គ្រងគម្រោងនៃការផ្លាស់ប្តូរប្រព័ន្ធធនាគារស្នូល ផងដែរ។  ជាមួយលទ្ធផលឆ្នើមក្នុងការសិក្សាលោកវិវុលបានទទួលសញ្ញាប័ត្របរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនៅឆ្នាំ ២០០២ និងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុនិងគណនេយ្យនៅឆ្នាំ ២០០៥។    នៅឆ្នាំ ២០១៧ លោកបានបញ្ចប់ការសិក្សាពី ACCA ហើយបានក្លាយជាសមាជិកនៃសមាគមគណនេយ្យករជំនាញ (ACCA)      ចក្រភពអង់គ្លេសនៅខែកុម្ភៈឆ្នាំ ២០១៨ ។    ក្រៅពីនេះលោកបានចូលរួមវគ្គសិក្សាជាច្រើនទាក់ទង   នឹងធនាគារនិងមីក្រូហិរញ្ញវត្ថុទាំងនៅកម្រិតជាតិនិងអន្តរជាតិ។

 

 
 
 
លោក សេម សោភ័ណ
អគ្គនាយកធនធានមនុស្ស
 
លោក សេម សោភ័ណ បានចូលបំរើការងារនៅហត្ថាកសិករនៅខែធ្នូ ឆ្នាំ២០១០ ក្នុងតួនាទីជា នាយកនាយកដ្ឋានធនធានមនុស្ស។ លោកមានបទពិសោធន៍ការងារជាង ២៧ឆ្នាំ ក្នុងវិស័យផ្សេងៗរួមមាន   ការគ្រប់គ្រងធនធានមនុស្ស   ការអភិវឌ្ឍន៍ស្ថាប័ន   និងការធ្វើផែនការធន   ធានមនុស្ស  និងភាព​ជាអ្នកដឹកនាំ។ លោក សោភ័ណបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញ ការអភិវឌ្ឍន៍​ លើភាពជាអ្នកដឹកនាំពី ​ សាកលវិទ្យាល័យ Eastern University   ក្នុងរដ្ឋ Philadelphia   នៃសហរដ្ឋអាមេរិកនិងបរិញ្ញាបត្រលើជំនាញនីតិសាធារណៈពីសាកលវិទ្យាល័យន័រតុន  នៅទីក្រុងភ្នំពេញប្រទេសកម្ពុជា។      លោកត្រូវបានតែងតាំង ក្នុងមុខតំណែងថ្មី   ជាអនុប្រធានអគ្គនាយក     និងជាអគ្គនាយក ធនធានមនុស្សនៅក្នុងឆ្នាំ២០១៩។ 

 

 
 
 
លោកស្រី ឆេង សុគន្ធ
អគ្គនាយិកាគ្រប់គ្រងហានិភ័យ
 
លោកស្រី ឆេង សុគន្ធ   បានចាប់ផ្តើមការងារនៅ ហត្ថាកសិករនៅខែមេសា ឆ្នាំ២០១៥ ក្នុងតូនាទីជា   នាយិកា នាយកដ្ឋាន ហានិភ័យឥណទាននិងទីផ្សារ ។ មុនពេលចូលបម្រើការងារនៅ ហត្ថាកសិករ ​​  លោកស្រី បានឆ្លងកាត់បទពិសោធន៍៩ឆ្នាំ នៅធនាគារមួយ។ លោកស្រីបានចូលរួមសិក្សា វគ្គបណ្តុះ  បណ្តាលជាច្រើនដែលមានដូចជា ការកំណត់ហានិភ័យក្នុងវិស័យធនាគារ  និងមីក្រូហិរញ្ញវត្ថុ ផែនការ  និរន្តរភាពអាជីវកម្ម ការគ្រប់គ្រងបង្ការភាពហានិភ័យ ភតិសន្យាហិរញ្ញវត្ថុ ហិរញ្ញប្បទានពាណិជ្ជកម្មលើជំនួញ ឥណទាន ផ្នែកទីផ្សារ និងវគ្គភាសាអង់គ្លេសជាដើម ។   លោកស្រីទទួលបានបរិញ្ញាបត្រ  ផ្នែកព័ត៌មានវិទ្យា ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅឆ្នាំ២០០៦ ព្រមទាំងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅឆ្នាំ២០១១។លោកស្រី ត្រូវបានតែងតាំងជាអនុប្រធានអគ្គនាយក និងជាអគ្គនាយិកាគ្រប់គ្រងហានិភ័យនៅឆ្នាំ២០១៩។
 
 
កញ្ញា ហេង ស្រីប៉ុច
នាយិកាប្រតិបត្តិតាម 
(អ្នកអង្គេតការ)
កញ្ញា ហេង ស្រីប៉ុច ទើបចូលបម្រើការងារនៅ ហត្ថាកសិករ ក្នុងតួនាទីជា នាយិកាប្រតិបត្តិតាម (អនុ លោម) បន្ទាប់ពីការដាក់បញ្ចូលគ្នាជាមួួយនឹងធនាគារក្រុងស្រីុ។    កញ្ញាធ្លាប់ទទួលតួនាទីជានាយិកា  នាយកដ្ឋាន នៅធនាគារពាណិជ្ជជាង៦ឆ្នាំ    ដែលរាប់បញ្ចូលទាំងការងារប្រតិបត្តិតាម   ក្រមច្បាប់ ការអនុវត្តភាពពន្ធលើជនបរទេស វិធាន Volcker និងគ្រោងការគ្រប់គ្រង ហានិភ័យ។    កញ្ញា ស្រីប៉ុច    បានទទួលការបណ្តុះបណ្តាលជំនាញនៅតៃវ៉ាន់ សិង្ហបុរី និងប្រទេសថៃ    លើផ្នែកប្រតិបត្តិតាម     ការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការធនាគារ។ 

 
 
លោក ដួង ច័ន្នសុវិជ្ជា 
អគ្គនាយកលក់និងចែកចាយ
លោក ដួង ច័ន្នសុវិជ្ជា ចូលបម្រើការងារនៅហត្ថាកសិករ  ក្នុងឆ្នាំ   ២០១៧    ក្នុងតួនាទី      ជានាយកនាយកដ្ឋានផ្នែកប្រតិបត្តិការ ហានិភ័យ និងការគ្រប់គ្រងការកេងបន្លំ។ ហើយត្រូវបានដំឡើងឋាន: ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានលក់ និងចែកចាយ នៅក្នុងខែសីហា ឆ្នាំ ២០១៨។     លោកមានបទពិសោធន៍ការងារ ជាង១៥ឆ្នាំនៅក្នុងវិស័យធនាគារ និងមីក្រូហ្វាយណែន។  


















របាយការណ៍ប្រចាំឆ្នាំ២០១៨
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៨។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសំរេចបានគិតត្រឹម៣០ ខែកញ្ញា ឆ្នាំ២០១៨
ចំនួនការិយាល័យប្រតិបត្តិការ ១៧៨
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៣,៩៩៧ នាក់
បុគ្គលិកភេទប្រុស ២,៨៣៣ នាក់
បុគ្គលិកភេទស្រី ១,១៦៤ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប ៨៨៨.១ លានដុល្លារ
អតិថិជនឥណទានសរុប ១៤០,៨២០ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៥៦៣ លាន ដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២១៣,៩៥១ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ