ហត្ថាកសិករ ផ្តល់ជូននូវសេវាឥណទានជាច្រើនប្រភេទដែលបម្រើជូនទៅតាមតំរូវការពីអតិថិជន ...
 ផលិតផលសន្សំផលច្រើន គឺជាប្រភេទគណនីដ៏ពិសេសមួយដែលបង្កើតឡើងសម្រាប់អតិថិជនរូបវន្តបុគ្គលដែលកំពុង...
ហត្ថាកសិករ  ផ្តល់ជូនដំណោះស្រាយដ៏ប្រសើរបំផុតសម្រាប់អតិថិជនដែលមានបំណងផ្ទេរប្រាក់ទៅ...
ម៉ាស៊ីនអេធីអឹមដ៏ទំនើបរបស់ហត្ថាកសិករផ្តល់ជូនសេវាកម្មសម្បូរបែប ត្រូវបានដាក់បម្រើការ ទូទាំងផ្ទៃប្រទេស...
ហត្ថាកសិករ ផ្តល់ជូនសេវាកម្មហិរញ្ញវត្ថុដ៏ទំនើបចុងក្រោយ ដែលអនុញ្ញាតអោយអតិថិជនធ្វើប្រតិបត្តិការ...
ហត្ថាកសិករ បង្កើត និងបម្រើសេវាបើកប្រាក់បៀវត្សរ៍ចំពោះ សហគ្រាស អង្គការ ក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋផ្សេងៗ...
ព្រឹត្តិការណ៍ចុងក្រោយ
រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត (HKL) ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ហើយមានបណ្តាញសាខាច្រើនលើសគេ បានប្រកាសពីភាពជាដៃគូ ជាមួយធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដែលជាក្រុមហ៊ុនផ្តល់សេវាធនាគារចល័ត ឈានមុខគេនៅកម្ពុជា ក្នុងការផ្ដល់ជូននូវសេវាបង់វិក្កយបត្រ និងសេវាផ្ទេរប្រាក់ ពីគណនីទៅ គណនី តាមប្រព័ន្ធឌីជីថល សម្រាប់អតិថិជននៃស្ថាប័នទាំងពីរ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត សូមជម្រាបជូនដំណឹងដល់វិនិយោគិន និងសាធារណជនមេត្តាជ្រាបថា៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានបោះផ្សាយលក់សញ្ញាបណ្ណជាសាធារណៈរបស់ខ្លួននៅពាក់កណ្តាលត្រីមាសទី៤ ឆ្នាំ២០១៨ និងបានចុះបញ្ជីលក់មូលបត្រជាផ្លូវការនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជានៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ដូច្នេះ ហត្ថាកសិករ លីមីតធីត ត្រូវផ្តល់របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៨ យ៉ាងយូរថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ និងរបាយការណ៍ប្រចាំឆ្នាំ២០១៨ យ៉ាងយូរថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ស្របតាមប្រកាសលេខ០០៧/១៨ គ.ម.ក./ ប្រ.ក ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ស្តីពីការបង្ហាញព័ត៌មានសាជីវកម្ម។
សៀមរាប ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៩៖ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេ និងមានបទពិសោធន៍ជាង ២០ឆ្នាំនៅប្រទេសកម្ពុជា បានរៀបចំកម្មវិធីទំនូលខុសត្រូវសង្គមក្រោមប្រធានបទ “ខ្ញុំ ស្រលាញ់ទីក្រុងស្អាត” ដែលមានការអញ្ជើញចូលរួមពីលោក បូ ម៉េងទ្រី អភិបាលរងក្រុងសៀមរាប មន្រ្តីសាលា ក្រុងសៀមរាប គណៈគ្រប់គ្រង និងបុគ្គលិកហត្ថាកសិករ ព្រមទាំងបងប្អូនអ្នកសារព័ត៌មាន ប្រមាណជិត ៤០០ នាក់ ដែល កម្មវិធីនេះគឺផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើបរិស្ថានស្អាត និងការដាក់បង់អង្គុយនៅតាមទីសារធាណៈ ដើម្បីបង្កើនសោភ័ណ្ឌភាពឡើងមួយកម្រិតទៀត ព្រមទាំង: ជាប្រយោជន៍សាធារណៈ។
សៀមរាម ០៩ កុម្ភៈ ២០១៩៖ ហត្ថាកសិករ លីមីតធីត បានរៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី២២ ដោយមានការ ចូលរួមពីសំណាក់ថ្នាក់គ្រប់គ្រង និងបុគ្គលិកសំខាន់ៗប្រមាណជិត ៤០០នាក់ មកពីសាខាគ្រប់ខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា ដែលកម្មវិធីនេះរៀបចំឡើងនៅ សណ្ឋាគារសុខាសៀមរាប នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត (ហត្ថាកសិករ) និងក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ស៊ីឃ្យួរឹធី (អេសប៊ីអាយ) មានកិត្តិយសជម្រាបជូនដំណឹងដល់វិនិយោគិនដែលបានដាក់ពាក្យធ្វើបរិវិសកម្ម សម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណសាជីវកម្មជាសាធារណៈ របស់ហត្ថាកសិករ ចាប់ពី ថ្ងៃទី ០៨ ដល់ ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨ មេត្តាជ្រាបថា ការធ្វើបរិវិសកម្ម បានប្រពឹត្តទៅប្រកបដោយជោគជ័យ។ ចំនួនសញ្ញាបណ្ណសាជីវកម្មសរុបចំនួន ១.២០០.០០០ សញ្ញាបណ្ណ ត្រូវបានបញ្ជាទិញ និងបែកចែកជូនវិនិយោគិនទាំងអស់។ លទ្ធផលនៃការធ្វើបរិវិសកម្ម បានទទួលការអនុញ្ញាតពីគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) រួចហើយ។
ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨៖ ហត្ថាកសិករ បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារការិយាល័យសិក្សា និងផ្តល់នូវសម្ភារៈសិក្សាដែលមានតម្លៃសរុបជាង៤ម៉ឺនដុល្លាដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាពោធិ៍សាត់ដែលស្ថិតក្នុងខេត្តពោធ៍សាត់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។
ទំព័រ1នៃ3
ព្រឹត្តិការណ៍សរុប:20
របាយការណ៍ប្រចាំឆ្នាំ២០១៧
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៧។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសំរេចបានគិតត្រឹម៣០ ខែកញ្ញា ឆ្នាំ២០១៨
ចំនួនការិយាល័យប្រតិបត្តិការ ១៧៨
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៣,៣៩៩ នាក់
បុគ្គលិកភេទប្រុស ២,៣២៩ នាក់
បុគ្គលិកភេទស្រី ១,០៧០ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប ៦៩៦ លាន ដុល្លារ
អតិថិជនឥណទានសរុប ១៣៩,៧៣៧ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៤៣៩ លាន ដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២៣១,៤០៥ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ