ការគ្រប់គ្រងហានិភ័យ និងការប្រតិបត្តិតាម

ហត្ថាកសិករ លីមីតធីត បានបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងហានិភ័យដ៏រឹងមាំមួយដែលសមស្របនឹងទំហំ និង លក្ខណៈអាជីវកម្មរបស់ក្រុមហ៊ុន។ រចនាសម្ព័ន្ធគ្រប់គ្រងនេះជួយសម្របសម្រួលការគ្រប់គ្រងប្រកបដោយ ប្រសិទ្ធភាព កំហុសឆ្គង និងការប្រតិបត្តិតាមដំណើរការត្រួតពិនិត្យ និងគ្រប់គ្រងហានិភ័យ។
គណៈកម្មការគ្រប់គ្រងទ្រព្យ ហានិភ័យ និងបំណុល (ALRBC) ត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើត និង ត្រួតពិនិត្យក្របខ័ណ្ឌការងារគ្រប់គ្រងហានិភ័យ។ គណៈកម្មការនេះមានសមាសភាពយ៉ាងតិច ០៣រូប ពីក្រុម ប្រឹក្សាភិបាល និងប្រធានអគ្គនាយក និង០១ រូបពីគណៈគ្រប់គ្រងជាន់ខ្ពស់ជាលេខាធិការ។
គណៈកម្មការគ្រប់គ្រងទ្រព្យ ហានិភ័យ និងបំណុល (ALRMC) ក៏ជាគណៈកម្មការមួយផ្សេងទៀត ដែលប្រតិបត្តិ នៅក្នុងកម្រិតគណៈគ្រប់គ្រង និងមានតួនាទីត្រួតពិនិត្យការគ្រប់គ្រងហានិភ័យប្រចាំថ្ងៃរបស់ហត្ថាកសិករ លីមីតធីត។
ហត្ថាកសិករ លីមីតធីត បានបង្កើតនាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម ដែលដើរតួនាទីជាខ្សែ ការពារទីពីរ និងមានមុខងារឯករាជ្យក្នុងការគ្រប់គ្រងហានិភ័យ និងរាយការណ៍ផ្ទាល់ទៅកាន់ប្រធានអគ្គនាយក។ នាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម ផ្តល់របាយការណ៍ជូនគណៈកម្មការគ្រប់គ្រងទ្រព្យ ហានិភ័យ និងបំណុល (ALRMC) នៅរៀងរាល់ខែ និងជូនគណៈកម្មការគ្រប់គ្រងទ្រព្យ ហានិភ័យ និងបំណុល (ALRBC) នៅរៀងរាល់ត្រីមាស។
 
តួនាទីគណៈកម្មាធិការទ្រព្យសកម្ម អកម្ម និងហានិភ័យនៃក្រុមប្រឹក្សាភិបាល
  • ត្រួតពិនិត្យសញ្ញាណហានិភ័យ និងនីតិវីធិវាស់វែង។
  • ត្រួតពិនិត្យសេចក្តីណែនាំស្តីអំពីការលើកលែងលើហានិភ័យហិរញ្ញវត្ថុ និងត្រួតពិនិត្យសមិទ្ធផលប្រឆាំង នឹងការកំណត់។
  • ត្រួតពិនិត្យសកម្មភាពនានារបស់ស្ថាប័នដើម្បីធានាថាហត្ថាកសិករ លីមីតធីតកំពុងប្រតិបត្តិតាមបទ បញ្ញត្តិសាធារណៈ សេចក្តីត្រូវការ និងអនុសញ្ញានានាដែលបានកំណត់ដោយឥណទាន យកក្នុងកិច្ច ព្រមព្រៀងខ្ចីប្រាក់។
  • ត្រួតពិនិត្យរបាយការណ៍គ្រប់គ្រង ដែលបញ្ជាក់ពិស្តារពីភាពស្ទាត់ជំនាញ និងប្រសិទ្ធភាពទូទៅនៃមុខ ងារគ្រប់គ្រងហានិភ័យរបស់ក្រុមហ៊ុន និងការប្រតិបត្តិតាមរបស់គណៈគ្រប់គ្រង និងរាយការណ៍ពីការ គ្រប់គ្រងខាងក្នុង ផ្តល់អនុសាសន៍ និងអះអាងបញ្ជាក់ថាវិធានការដ៏សមរម្យត្រូវបានអនុវត្ត។
  • ត្រួតពិនិត្យលើទស្សនវិជ្ជាហានិភ័យ យុទ្ធសាស្ត្រ និងគោលការណ៍ទាំងឡាយដែលគណៈគ្រប់គ្រងបាន ផ្តល់អនុសាសន៍ និងធានាអោយបាននូវការប្រតិបត្តិតាមគោលការណ៍ទាំងនោះ និងស្របតាមទម្រង់ ហានិភ័យទូទៅរបស់ក្រុមហ៊ុន។

សកម្មភាពសំខាន់របស់គណៈកម្មាធិការទ្រព្យសកម្ម អកម្ម និងហានិភ័យនៃក្រុមប្រឹក្សាភិបាល
កិច្ចប្រជុំរបស់គណៈកម្មាធិការទ្រព្យសកម្ម អកម្ម និងហានិភ័យនៃក្រុមប្រឹក្សាភិបាលត្រូវបានរៀបចំឡើងចំនួន ០៤ដង ក្នុងឆ្នាំ២០១៥ គឺខែមីនា ឧសភា កញ្ញា និងវិច្ឆិកា។ ទម្រង់ហានិភ័យទូទៅរបស់ក្រុមហ៊ុនរួមមាន ហានិភ័យឥណទាន ហានិភ័យប្រតិបត្តិការ ហានិភ័យហិរញ្ញវត្ថុ ហានិភ័យសាច់ប្រាក់ ហានិភ័យប្រតិបត្តិតាម ហានិភ័យប្រព័ន្ធបច្ចេកវិទ្យា និងហានិភ័យផ្សេងៗទៀត ត្រូវបានបង្ហាញដោយនាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម និងត្រូវពិភាក្សាក្នុងអង្គប្រជុំដើម្បីធានាថាសូរចនាករណ៍ និងដែនកំណត់ហានិភ័យសំខាន់ៗ ត្រូវបានអនុវត្តយ៉ាងពេញលេញតាមការកំណត់នានាតាមការអនុម័តរបស់ក្រុមប្រឹក្សាភិបាល។ ម្យ៉ាងវិញទៀត ដើម្បីធានាថាហានិភ័យដែលមានសក្តានុពលត្រូវបានកំណត់យ៉ាងច្បាស់លាស់ និងបានចាត់វិធានការ សមស្រប មួយដើម្បីកាត់បន្ថយកម្រិតហានិភ័យ។ ក្នុងកិច្ចប្រជុំចុងក្រោយក្នុងខែវិច្ឆិកា គណៈកម្មាធិការ បានសម្តែងមុខងារ សំខាន់ៗរបស់ខ្លួន ដោយកែតម្រូវការកំណត់លើឥណទាន ដើម្បីអោយស្របតាមទម្រង់ហានិភ័យរបស់ក្រុមហ៊ុន និងគម្រោងអាជីវកម្មថ្មីៗ ព្រមទាំងបរិបទសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន និងស្របតាមការព្យាករណ៍សេដ្ឋកិច្ចនៅក្នុង ឆ្នាំបន្ទាប់។

ការប្រតិបត្តិតាម
នាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាមទទួលខុសត្រូវកិច្ចការប្រតិបត្តិតាមទាំងអស់របស់ហត្ថាកសិករ លីមីតធីត រួមមានការប្រតិបត្តិតាមខាងក្នុង និងខាងក្រៅ។ មុខងារប្រតិបត្តិតាមរបស់ហត្ថាកសិករ លីមីតធីត គឺខិតខំប្រឹងប្រែងបំពេញតួនាទីដើម្បីធានាការប្រតិបត្តិយ៉ាងត្រឹមត្រូវតាមប្រកាស និងច្បាប់ប្រឆាំងការសម្អាត ប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ហត្ថាកសិករ លីមីតធីត បានដាក់អោយប្រើប្រាស់នូវគោលការណ៍ នីតិវិធី និងសេចក្តីណែនាំស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បីធានាបានថារាល់ប្រតិបត្តិការ ទាំងអស់របស់ហត្ថាកសិករ លីមីតធីតគឺអនុលោមតាមប្រកាស និងច្បាប់ដែលបានកំណត់។ លើសពីនេះ នៅ ដើមត្រីមាសទី២ ឆ្នាំ២០១៥ ហត្ថាកសិករលីមីតធីត បានប្រកាសអោយប្រើប្រាស់សេចក្តីណែនាំស្តីពី ការអនុ លោមច្បាប់ពន្ធគណនីបរទេសរបស់សហរដ្ឋអាមេរិក US Foreign Account Tax Compliance Act (FATCA) តាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ ក្នុងអំឡុងឆ្នាំ២០១៥ នាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិ បត្តិតាម បានធ្វើការសំខាន់ៗជាមួយនាយកដ្ឋាន និងការិយាល័យពាក់ព័ន្ធ ដើម្បីអោយការអនុវត្តតាម FATCA មានប្រសិទ្ធភាពខ្ពស់។ ជាលទ្ធផល ទិន្នន័យ និងព័ត៌មានសំខាន់ៗទាំងអស់ត្រូវបានរៀបចំរួចស្រេចដើម្បី រាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ច។
វគ្គបណ្តុះបណ្តាលស្តីពីការប្រតិបត្តិតាម មានសារៈសំខាន់បំផុតសម្រាប់ហត្ថាកសិករ លីមីតធីត និងត្រូវបានខិត ខំបណ្តុះបណ្តាលដល់បុគ្គលិកទាំងអស់ស្តីពីការប្រឆាំងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ក្នុងវគ្គបណ្តុះ បណ្តាលមូលដ្ឋាន និងវគ្គបណ្តាលរំលឹកឡើងវិញ។ ជាលទ្ធផលក្នុងឆ្នាំ២០១៥ នាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាមបានធ្វើការបណ្តុះបណ្តាលចំនួន១៩វគ្គ ដល់បុគ្គលិកដែលពាក់ព័ន្ធទាំងអស់។

 
 

របាយការណ៍ប្រចាំឆ្នាំ២០១៨
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៨។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសំរេចបានគិតត្រឹម៣០ ខែកញ្ញា ឆ្នាំ២០១៨
ចំនួនការិយាល័យប្រតិបត្តិការ ១៧៨
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៣,៩៩៧ នាក់
បុគ្គលិកភេទប្រុស ២,៨៣៣ នាក់
បុគ្គលិកភេទស្រី ១,១៦៤ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប ៨៨៨.១ លានដុល្លារ
អតិថិជនឥណទានសរុប ១៤០,៨២០ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៥៦៣ លាន ដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២១៣,៩៥១ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ