ឥណទាន ហូមហ្វ័រខាស

ឥណទាន ហូមហ្វ័រខាស ជាឥណទានមួយប្រភេទរបស់ហត្ថាកសិករ ដែលបង្កើតឡើងជាពិសេស និងផ្តល់ជូនទៅដល់កម្មករនិយោជិតបំរើការងារក្នុងវិស័យឯកជន និងមន្រ្តីរាជការដែលមានប្រាក់ចំណូលជាប្រាក់បៀវត្សរ៍។ ឥណទាន ហូមហ្វ័រខាស មានលក្ខណៈពិសេសៗ ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អតិថិជន រួមមាន ​​   អត្រាការប្រាក់ទាបសមរម្យ គោលបំណងឥណទានមានភាពងាយស្រួលតាមតម្រូវការអតិថិជន(i) និងកាន់ តែ​  អស្ចារ្យថែមទៀត ឥណទាននេះមានភាពបត់បែន ងាយស្រួល ដែលអនុញ្ញាតឲ្យអតិថិជនអាចជ្រើសរើសរយៈ  ពេលឥណទាន កាន់តែវែងតាមសេចក្តីត្រូវការ ដែលជាកត្តាមួយសម្រួលដល់អតិថិជនក្នុងការប៉ាន់ស្មានទុកជាមុននូវចំនួនទឹកប្រាក់​ប្រចាំខែដែលអាចបង់សងឥណទានមកកាន់ ហត្ថាកសិករបាន។ 

លក្ខណៈពិសេសនៃឥណទាន
·         ប្រភេទរូបិយប័ណ្ណ                 : ប្រាក់រៀលខ្មែរ ប្រាក់ដុល្លារអាមេរិក និងប្រាក់ថៃបាត។
·         ទំហំឥណទាន                      : រហូតដល់ ៥០.០០០ ដុល្លារអាមេរិក ឬសមមូលនឹងរូបិយប័ណ្ណផ្សេង
·         រយៈពេលឥណទាន               : រហូតដល់ ៦០ខែ សម្រាប់គ្រប់ទំហំឥណទាន
·         អត្រាការប្រាក់                      : ត្រឹមតែ ០.៩៥% ប៉ុណ្ណោះក្នុងមួយខែ
·         របៀបសងប្រាក់                    : មានភាពបត់បែន​


លក្ខខណ្ឌស្នើសុំឥណទាន
·         ជាប្រជាពលរដ្ឋខ្មែរ មានឯកសារសម្គាល់ខ្លួនស្របច្បាប់ ដូចជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ   ឬសៀវភៅស្នាក់នៅជាដើម។
·         មានចំណូលប្រាក់ខែទៀងទាត់។
·         មានគេហដ្ឋាន ឬ ដីលំនៅដ្ឋាន។
·         គោរពតាមលក្ខខណ្ឌផ្សេងៗដែលតម្រូវតាមគោលនយោបាយឥណទានរបស់ ហត្ថាកសិករ។


កំណត់ចំណាំ

·         ឥណទាន ហូមហ្វ័រខាស អាចស្នើសុំបាននៅគ្រប់ការិយាល័យទូទាំងរាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងតាខ្មៅ ស្រុកកៀនស្វាយ  និងស្រុកអង្គស្នួល​ ខេត្តកណ្តាល។
·         (i) លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

របាយការណ៍ប្រចាំឆ្នាំ២០១៨
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៨។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសំរេចបានគិតត្រឹម៣០ ខែកញ្ញា ឆ្នាំ២០១៨
ចំនួនការិយាល័យប្រតិបត្តិការ ១៧៨
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៣,៩៩៧ នាក់
បុគ្គលិកភេទប្រុស ២,៨៣៣ នាក់
បុគ្គលិកភេទស្រី ១,១៦៤ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប ៨៨៨.១ លានដុល្លារ
អតិថិជនឥណទានសរុប ១៤០,៨២០ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៥៦៣ លាន ដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២១៣,៩៥១ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ