អត្ថប្រយោជន៍

ហត្ថាកសិករ លីមីតធីត “HKL” ផ្តល់ប្រាក់បៀវត្សរ៍ផ្អែកលើចំណេះ ជំនាញ និងបទពិសោធន៍។ ក្រៅពីប្រាក់បៀវត្សរ៍ប្រចាំខែ ហត្ថាកសិករ លីមីតធីត “HKL” ផ្តល់ជូននូវអត្ថប្រយោជន៍ផ្សេងៗដែលមានដូចជា៖

១. អត្ថប្រយោជន៍ដែល ហត្ថាកសិករ ផ្តល់ជូនបុគ្គលិក៖
1.     ប្រាក់បៀវត្សប្រចាំខែសមរម្យ (ប្រកួតប្រជែងទីផ្សារ)
2.     ការតម្លើងប្រាក់បៀវត្សប្រចាំឆ្នាំរហូតដល់១២%
3.     ប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ (ស្មើប្រាក់ខែគោល ចំនួន ០១ខែ)
4.     ប្រាក់ខែទី១៣ (ស្មើប្រាក់ខែគោល ចំនួន ០១ខែ)
5.     ប្រាក់រង្វាន់បំណាច់ឆ្នាំ នឹងទទួលបានរហូតដល់ ចំនួន០៦ដង នៃប្រាក់បៀវត្សគោល
6.     ប្រាក់រង្វាន់លើកទឹកចិត្ត ប្រចាំខែសម្រាប់ការសម្រេចតាមគោលដៅ
7.     ប្រាក់ឧបត្ថម្ភឯកសណ្ឋានចំនួន ៩០ដុល្លារ ក្នុងមួយឆ្នាំ
8.     ប្រាក់សោធននិវត្តន៍
9.     ប្រាក់អតីតភាពការងារ (តាមច្បាប់ការងារកំណត់)
10.  ទទួលបានច្បាប់សម្រាកប្រចាំឆ្នាំ ចំនួន ១៨ថ្ងៃ មួយឆ្នាំ (បន្ថែមចំនួន ០១ថ្ងៃ សម្រាប់ការបម្រើការងារចាប់ពី ៣ឆ្នាំឡើងទៅ) និងយោងច្បាប់ឈប់សម្រាកប្រចាំឆ្នាំដែលនៅសេសសល់ទៅប្រើប្រាស់នៅឆ្នាំបន្ទាប់ ស្របទៅតាមច្បាប់ការងារ
11.   ទទួលបានច្បាប់ឈប់សម្រាកលំហែមាតុភាព ចំនួន ៩០ថ្ងៃ (ទទួលបានប្រាក់បៀវត្សគោល ៥០%)
12.   ទទួលបានប្រាក់ឧបត្ថម្ភលំហែមាតុភាពសម្រាប់បុគ្គលិកស្រ្តី ចំនួន ២០០ដុល្លារ ក្នុងលំហែមាតុភាពមួយលើក
13.   ទទួលបានច្បាប់ឈប់សម្រាកព្យាបាលជម្ងឺរហូតដល់រយៈពេល ០៦ខែ ដោយទទួលបានប្រាក់បៀវត្សតាមច្បាប់កំណត់
14.   ទទួលបានប្រាក់ឧបត្ថម្ពការសិក្សា ​ទាំងក្នុង និងក្រៅប្រទេស
15.   ទទួលប្រាក់ឧបត្ថម្ភថ្លៃទូរស័ព្ទ ឬកាតទូរស័ព្ទប្រចាំខែ
16.   ទទួលបានការឈប់សម្រាកប្រចាំសប្តាហ៍ (ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ)
17.   ការឈប់សម្រាកបុណ្យជាតិ និងអន្តរជាតិ តាមប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
18.   ទទួលបានថ្ងៃឈ្នួលម៉ូតូប្រចាំខែ (សម្រាប់មន្រ្តីផ្នែកប្រឹក្សាឥណទាន និងមន្រ្តីផ្នែកលក់ និងមុខតំណែងដែលប្រើប្រាស់ម៉ូតូសម្រាប់ប្រតិបត្តិការជាប្រចាំ)
19.   ទទួលបានថ្លៃប្តូរប្រេងម៉ាស៊ីនម៉ូតូប្រចាំខែ (សម្រាប់មន្រ្តីផ្នែកប្រឹក្សាឥណទាន និងមន្រ្តីផ្នែកលក់ និងមុខតំណែងដែលប្រើប្រាស់ម៉ូតូសម្រាប់ប្រតិបត្តិការជាប្រចាំ)
20.  ទទួលបានថ្លៃជួសជុលម៉ូតូប្រចាំខែ (សម្រាប់មន្រ្តីផ្នែកប្រឹក្សាឥណទាន និងមន្រ្តីផ្នែកលក់ និងមុខតំណែងដែលប្រើប្រាស់ម៉ូតូសម្រាប់ប្រតិបត្តិការជាប្រចាំ)
21.   ទទួលបានប្រាក់ឧបត្ថម្ភថ្លៃសាំងម៉ូតូ និងរថយន្តប្រចាំខែ
22.  ប្រាក់ទ្រទ្រង់សុខភាពប្រចាំឆ្នាំ និង​ប្រចាំខែ
23.  ការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ពីបេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស
24.  ការធានារ៉ាប់រងគ្រោះថ្នាក់២៤/២៤ម៉ោងពីក្រុមហ៊ុន Forte Insurance
25.  ការធានារ៉ាប់រងអាយុជីវិត
26.  ទទួលបានប្រាក់កម្ចីទិញម៉ូតូ (Motor Loan)
27.  ទទួលប្រាក់កម្ចីបុគ្គលិក (Staff Loan)
28.  ទទួលបានប្រាក់កម្ចីគេហដ្ឋាន (Housing Loan)
29.  ទទួលបានឱកាសដំឡើងតួនាទី
30.  ទទួលបានឱកាសអភិវឌ្ឍអាជីតការងារ ទាំងបទពិសោធន៍ជាតិ និងអន្តរជាតិ
31.   អត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀត។

២. អត្ថប្រយោជន៍ដែល ហត្ថាកសិករ ផ្តល់ជូនបុគ្គលិកហាត់ការ៖
1.     ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ចំនួន ១០០ដុល្លារ
2.     ការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ពីបេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស
3.     ទទួលបានការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍អាជីតការងារ ទាំងបទពិសោធន៍ជាតិ និងអន្តរជាតិ
4.     ទទួលបានឱកាសក្លាយជាបុគ្គលិកពេញសិទ្ធិជាមួយ ហត្ថាកសិករ


របាយការណ៍ប្រចាំឆ្នាំ២០១៨
សូមចុច នៅទីនេះ ដើម្បីទាញយករបាយការណ៍ឆ្នាំចុងក្រោយ ២០១៨។
បណ្តាញទីតាំងអេធីអឹម
សូមចុច នៅទីនេះ ដើម្បីមើលម៉ាស៊ីនអេធីអឹមរបស់ ហត្ថាកសិករ នៅទូទាំងប្រទេស។
លទ្ធផលសំរេចបានគិតត្រឹម៣០ ខែកញ្ញា ឆ្នាំ២០១៨
ចំនួនការិយាល័យប្រតិបត្តិការ ១៧៨
ការិយាល័យកណ្តាល
ចំនួនបុគ្គលិកសរុប ៣,៩៩៧ នាក់
បុគ្គលិកភេទប្រុស ២,៨៣៣ នាក់
បុគ្គលិកភេទស្រី ១,១៦៤ នាក់
លទ្ធផលផលិតផលឥណទាន  
ផលប័ត្រឥណទានសរុប ៨៨៨.១ លានដុល្លារ
អតិថិជនឥណទានសរុប ១៤០,៨២០ នាក់
លទ្ធផលផលិតផលប្រាក់បញ្ញើសន្សំ  
ចំនួនប្រាក់បញ្ញើសន្សំសរុប ៥៦៣ លាន ដុល្លារ
អតិថិជនប្រាក់បញ្ញើសន្សំសរុប ២១៣,៩៥១ នាក់
ដៃគូពាណិជ្ជកម្ម
សូមចុច នៅទីនេះ ឬអត្ថប្រយោជន៍ដែលអ្នករំពឹងទុក
កម្មវិធីធនាគារចល័ត
ទំព័រផ្លូវការ